514329379 701708999506258 3906298753429844733 n 1

ANGKOR CABLE TELEVISION was founded in 2007, and in 2014, ANGKOR CABLE TV INTERNET was established to expand our services into high-speed internet.

We are a professional provider of cable TV and high-speed internet services, dedicated to delivering a stable, reliable, and trusted digital connection experience for both households and businesses.
Guided by our motto “Trusted Connection, Dedicated Service”, we combine innovative technology with attentive customer care, ensuring seamless connectivity for work, entertainment, and everyday life.

We believe connection is more than technology—it is a responsibility and a promise. Moving forward, we are committed to expanding our infrastructure, enhancing service quality, and actively engaging in community initiatives, becoming your most trusted digital partner.

អំពីយើង

ស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ និង អង្គរ ខេប៊ល ធីវី អ៊ិនធើណេត

ស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧

ក្រុមហ៊ុនអង្គរខេប៊លធីវីអ៊ីនធើណេត ត្រូវបានបង្កើតនៅឆ្នាំ២០១៤

 

      ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានីយទូរទស្សន៍ខ្សែកាប្លិ៍អង្គរ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងដំណើរការនៃការពង្រីក នឹងពង្រឹងសេវាកម្មផ្សព្វផ្សាយ និងចែកចាយប្រព័ន្ធព័ត៌មាន-សោតទស្សន៍ តាមរយះកម្មវិធីព័ត៌មាន​ កម្មវិធីចំរៀង និងខ្សែភាគយន្ត​ ​ ដើម្បីបំពេញតំរូវការរបស់បងប្អូន​ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់​ ​ក្រុមហ៊ុនក៏បាននាំយកបច្ចេកវិទ្យាដ៏ថ្មីមួយក្នុងការរៀបចំ  និងអភិវឌ្ឍន៍ខ្លួនអោយក្លាយជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើប  ដែលនាំចូលពីតៃវ៉ាន់មុនគេបង្អស់នៅក្នុង ខេត្ដសៀមរាប ពោលគឺ ការរៀបចំតម្លើងប្រព័ន្ធ ឌីជីថល, IPTV និង​ប្រព័ន្ធអ៊ីនធឺណេតដោយប្រើខ្សែកាបអ៊ុបទិច FTTH (Fiber To The Home) ដើម្បីធ្វើការចែកចាយ និងបញ្ជូនប្រព័ន្ធរូបភាពច្បាស់ល្អ ត្រជាក់ភ្នែក ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានទស្សនា និងប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតដែលមានល្បឿនលឿននិង​ មានស្ថេរភាព។  មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមានបុគ្គលិកបំរើការ ដែលមានជំនាញ​ និងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការតម្លើង និងរៀបចំប្រព័ន្ធនៃការបញ្ជូនរូបភាពស្របតាមស្ដង់ដាបច្ចេកទេស។ ការអភិវឌ្ឍន៍នូវបច្ចេកទេសនេះក៏ជាផ្នែកមួយក្នុងការជួយថែរក្សាសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប និងជាផ្នែកមួយនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ លើសពីនេះទៀតក្រុមហ៊ុនក៏បានរួមចំណែកក្នុងការជួយសង្គមដូចជា កុមារកំព្រា ចាស់ជរា ជនពិការ និងប្រជាជនក្រីក្រមួយចំនួនផងដែរ។

 

     ស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ ធ្វើការប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ក្នុងការបន្ដការខិតខំប្រឹងប្រែង និងរៀបចំយុទ្ធសាស្ដ្រថ្មីៗ ផ្តល់នូវសេវាកម្មឲ្យកាន់តែរហ័ស និងទាន់ពេលវេលា​ ស្របតាមតំរូវការរបស់អតិថិជនគ្រប់មជ្ឈដ្ឋាន និងដើម្បីសំរេចបាននូវគោលជំហរដ៏រឹងមាំមួយក្នុងប្រភេទជាក្រុមហ៊ុនសេវាកម្មទូរទស្សន៍ខ្សែកាប ក៏ដូចជាសេវាកម្មអ៊ីនធើណេត ដែលឈានមុខគេក្នុងក្រុងសៀមរាប ក៏ដូចជាតាមបណ្ដាខេត្ដផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

បេសកកម្ម

បេសកកម្មរបស់យើងគឺផ្តល់ជូនក្រុមគ្រួសារ និងអាជីវកម្មជារបស់លោកអ្នកជាមួយនឹងទូរទស្សន៍ខ្សែកាបដែលមានស្ថេរភាព គួរឱ្យទុកចិត្ត និងសេវាកម្មអ៊ិនធើណេតល្បឿនលឿន។ យើងប្តេជ្ញាក្នុងការផ្តល់នូវបទពិសោធន៍កម្សាន្តដ៏ច្បាស់លាស់ និងការតភ្ជាប់ឌីជីថល តាមរយៈសេវាកម្មដែលមានជំនាញវិជ្ជាជីវៈ។ តាមរយៈការកសាងទំនុកចិត្ត និងជំរុញការច្នៃប្រឌិតឥតឈប់ឈរ យើងបង្កើនភាពងាយស្រួលនៃជីវិតប្រចាំថ្ងៃ និងការងារ។

ចក្ខុវិស័យ

ចក្ខុវិស័យរបស់យើងគឺដើម្បីក្លាយជាម៉ាកឧបករណ៍ភ្ជាប់ឌីជីថលដែលគួរឱ្យទុកចិត្តបំផុតរបស់ប្រទេសកម្ពុជា ដែលឈានមុខគេនាពេលអនាគតនៃទូរទស្សន៍ខ្សែកាប និងសេវាកម្មអ៊ិនធើណេត។ យើងមានបំណងបង្កើតបច្ចេកវិទ្យាជាជាងការភ្ជាប់ទំនាក់ទំនង វាគឺជាការសន្យារបស់យើងក្នុងការគាំទ្រដល់ក្រុមគ្រួសារ ផ្តល់ភាពរីកចម្រើនដល់សហគមន៍ និងបម្រើសង្គម។

តម្លៃស្នូលរបស់យើង

ហេតុអ្វីត្រូវជ្រើសរើស AKCTV?

Accurate

ភាពត្រឹមត្រូវ

យើងធានានូវការកែលម្អជាបន្តបន្ទាប់ និងប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវស្តង់ដារគុណភាព

Kindness

សេចក្តីសប្បុរស

យើង​វិនិយោគ​ក្នុង​ស្រុក​ដើម្បី​បណ្តុះ​ទេពកោសល្យ និង​ចូល​រួម​ចំណែក​ដល់​កំណើន​សហគមន៍

Customer Satisfaction

ការពេញចិត្តរបស់អតិថិជន

យើងជឿជាក់លើកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងប្រព្រឹត្តចំពោះដៃគូទាំងអស់ដោយភាពស្មោះត្រង់

Technology

បច្ចេកវិទ្យា

យើងផ្តល់អាទិភាពដល់គុណភាព ខណៈពេលដែលទទួលយកការច្នៃប្រឌិត និងរបកគំហើញ

vision

ចក្ខុវិស័យ

យើងបន្តស្វែងរកឧត្តមភាព និងប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អនាគត

Our Journey

Today

Founded in Siem Reap, offering local cable TV services.

2020

Founded in Siem Reap, offering local cable TV services.

2015

Founded in Siem Reap, offering local cable TV services.

2010

Founded in Siem Reap, offering local cable TV services.

2000

Founded in Siem Reap, offering local cable TV services.